Our Services
ផ្ទះសំណាក់គ្រួសារស្រុកស្រែមានចង្រ្កានបាយសម្រាប់ចំអិនអាហារ និងមានបន្ទប់ទទួលទានអាហារជាឯកជនផ្ទាល់ខ្លួន។ នៅក្នុងចង្ក្រានបាយ មានប្រដាប់ប្រដាប្រើប្រាស់គ្រប់យ៉ាង មាន ទូរទឹកកក ម៉ៃក្រូវេវ (Microwave) ឆ្នាំងដាំបាយប្រើដោយចរន្តអគ្គិសនី (electrical rice cooker) និងកំសៀវដាំទឹកប្រើដោយចរន្តអគ្គិសនី (electrical kattle)។ ប្រសិនបើលោកអ្នកមិនចង់ធ្វើម្ហូបដោយផ្ទាល់ខ្លួុន លោកអ្នកអាចកុម្មង់អាហារពីអាហារដ្ឋានស្រុកស្រែយើងខ្ញុំបាន ដែលមានទីតាំងនៅក្បែរផ្ទះសំណាក់គ្រួសារស្រុកស្រែ។ អាហារដ្ឋានស្រុកស្រែយើងខ្ញុំមានស្រះចិញ្ចឹមត្រីក្រហម ឬ ត្រីទីលាបយ៉ា ត្រីប្រា ត្រីអណ្ដែង។ ក្រៅពីត្រីស្រស់ៗ យើងមានរៀបចំអាហារផ្សេងៗទៀត ទៅតាមត្រូវការរបស់លោកអ្នក។ អាហារដ្ឋានស្រុកស្រែយើងខ្ញុំអាចរៀបចំអាហារយកមកដល់បន្ទប់អាហារឯកជនរបស់លោកអ្នក ឬក៏លោកអ្នកអាចដើរទៅទទួលទានអាហារនៅក្នុងកញ្ចុសដែលមានស្រះត្រីនៅជុំវិញ និងមានដើមក្រញ៉ូង និងផ្ការផ្សេងៗទៀត។ នៅក្នុងបរិវេណអាហារដ្ឋានស្រុកស្រែយើងខ្ញុំមានកន្លែងស្ទូចត្រីកម្សាន្ត មានកន្លែងបោះតង់ មានកន្លែងចងអង្រឹងសម្រាកកាយនៅក្រោមដើមក្រញ៉ូង មានតារាងបាល់ទាត់ និងមានកន្លែងអង្គុយលែងដែលមានបរិយាកាសខ្យល់បរិសុទ្ធល្អ។